ព្រះត្រៃបិដក ភាគ ៨៥
ឆគតិកថា
[៧៤៨] គតិ មាន ៦ ឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា គតិ មាន ៥ គឺ នរក ១ កំណើតសត្វតិរច្ឆាន ១ បិត្តិវិស័យ ១ មនុស្ស ១ ទេវតា ១ ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគទ្រង់ត្រាស់ថា គតិ មាន ៥ គឺ នរក ១ កំណើតសត្វតិរច្ឆាន ១ បិត្តិវិស័យ ១ មនុស្ស ១ ទេវតា ១ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៤៩] គតិ មាន ៦ ឬ។ អើ។ ក្រែងពួកកាលកញ្ជិកាសុរមានវណ្ណៈស្មើគ្នា មានភោគៈ គឺមេថុនស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកប្រេត ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកប្រេតដែរឬ។ អើ។ ប្រសិនបើ ពួកកាលកញ្ជិកាសុរ មានវណ្ណៈស្មើគ្នា មានភោគៈ គឺមេថុនស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកប្រេត ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកប្រេត ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៥០] គតិ មាន ៦ ឬ។ អើ។ ក្រែងពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ មានវណ្ណៈស្មើគ្នា មានភោគៈ គឺបញ្ចកាមគុណស្មើគ្នា
ID: 637652653705116760
ទៅកាន់ទំព័រ៖