ព្រះត្រៃបិដក ភាគ ៨៥
របស់ព្រះអរហន្ត មាន កង្ខា របស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៤] កង្ខារបស់ព្រះអរហន្ត មាន កង្ខារបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ កង្ខារបស់បុថុជ្ជន មាន កង្ខារបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា កង្ខាក្នុងព្រះធម៌។បេ។ កង្ខាក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៥] កង្ខារបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតឬ។ អើ។ បើព្រះអរហន្តលះរាគៈ ផ្តាច់ផ្តិលឫសគល់ ធ្វើឲ្យសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើមិនឲ្យមានបែបភាព ឲ្យជាធម៌លែងកើតតទៅទៀតហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៨៦] កង្ខារបស់ព្រះអរហន្ត មានឬ។ អើ។ ក្រែងព្រះអរហន្ត លះរាគៈ។បេ។ លះទោសៈ។បេ។ លះមោហៈ។ លះអនោត្តប្បៈ។បេ។
ID: 637652538490067872
ទៅកាន់ទំព័រ៖