ព្រះត្រៃបិដក ភាគ ៨៥
មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកទេវតា ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកទេវតាដែរឬ។ អើ។ ប្រសិនបើពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ មានវណ្ណៈស្មើគ្នា មានភោគៈគឺបញ្ចកាមគុណស្មើគ្នា មានអាហារស្មើគ្នា មានអាយុស្មើគ្នានឹងពួកទេវតា ទៅកាន់អាវាហៈ និងវិវាហៈជាមួយនឹងពួកទេវតា ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៥១] គតិ មាន ៦ ឬ។ អើ។ ក្រែងពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ ជាទេវតាដើមឬ។ អើ។ ប្រសិនបើពួកបរិស័ទរបស់ព្រះបាទវេបចិត្តិ ជាទេវតាដើម ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា គតិ មាន ៦ ទេ។
[៧៥២] បុគ្គលមិនគួរនិយាយថា គតិ មាន ៦ ទេឬ។ អើ។ ក្រែងអសុរកាយ មានដែរឬ។ អើ។ ប្រសិនបើអសុរកាយមាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា គតិ មាន ៦ យ៉ាង។
ចប់ ឆគតិកថា។
អន្តរាភវកថា
[៧៥៣] អន្តរាភព (ភពដែលមានក្នុងចន្លោះ ឬក្នុងរវាង) មានឬ។ អើ។ គឺកាមភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អន្តរាភព មានឬ។ អើ។ គឺរូបភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652654102147887
ទៅកាន់ទំព័រ៖