ព្រះត្រៃបិដក ភាគ ៨៥

អន្តរា​ភព មាន​ឬ។ អើ។ គឺ​អរូបភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៥៤] អន្តរា​ភព មាន​ឬ។ អើ។ អន្តរា​ភព មាន​ក្នុង​ចន្លោះ​នៃ​កាមភព និង​រូបភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព មាន​ឬ។ អើ។ អន្តរា​ភព មាន​ក្នុង​ចន្លោះ​នៃ​រូបភព និង​អរូបភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៥៥] អន្តរា​ភព មិន​មាន​ក្នុង​ចន្លោះ​នៃ​កាមភព និង​រូបភព​ទេ​ឬ។ អើ។ ប្រសិនបើ​អន្តរា​ភព មិន​មាន​ក្នុង​ចន្លោះ​នៃ​កាមភព និង​រូបភព​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អន្តរា​ភព មាន​ទេ។ អន្តរា​ភព មិន​មាន​ក្នុង​ចន្លោះ​នៃ​រូបភព និង​អរូបភព​ទេ​ឬ។ អើ។ ប្រសិនបើ​អន្តរា​ភព មិន​មាន​ក្នុង​ចន្លោះ​នៃ​រូបភព និង​អរូបភព​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អន្តរា​ភព មាន​ទេ។
 [៧៥៦] អន្តរា​ភព មាន​ឬ។ អើ។ គឺ​កំណើត​ជាគម្រប់ ៥ នោះ គតិ​ជាគម្រប់ ៦ នោះ វិញ្ញា​ណដ្ឋិ​តិ​ជាគម្រប់ ៨ នោះ
ថយ | ទំព័រទី ៣១១ | បន្ទាប់
ID: 637652654430897884
ទៅកាន់ទំព័រ៖