ព្រះត្រៃបិដក ភាគ ៨៥
សត្តាវាសៈជាគម្រប់ ១០ នោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អន្តរាភព មានឬ។ អើ។ អន្តរាភព គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្ម នាំចូលទៅកើតក្នុងអន្តរាភព មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វចូលទៅកើតក្នុងអន្តរាភព មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអន្តរាភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអន្តរាភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អន្តរាភព គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៥៧] កាមភព រមែងមាន ចុះកាមភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដិ្ឋតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អើ។ អន្តរាភព រមែងមាន ចុះអន្តរាភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្ម នាំចូលទៅកើតក្នុងកាមភព មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងអន្តរាភព មានដែរឬ។
ID: 637652654657460544
ទៅកាន់ទំព័រ៖