ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វចូលទៅកើតក្នុងកាមភព មានដែរឬ។ អើ។ ពួកសត្វចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមភពដែរឬ។ អើ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមភពដែរឬ។ អើ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអន្តរាភពដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាមភព គឺបញ្ចវោការភពឬ។ អើ។ អន្តរាភព គឺបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៥៨] រូបភព រមែងមាន ចុះរូបភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អើ។ អន្តរាភព រមែងមាន ចុះអន្តរាភព ភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដិ្ឋតិ និងការបានចំពោះនូវអត្តភាព (មាន) ដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្ម នាំចូលទៅកើតក្នុងរូបភព មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងអន្តរាភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652654873554919
ទៅកាន់ទំព័រ៖