ព្រះត្រៃបិដក ភាគ ៨៥

 [៧៦១] អន្តរា​ភព មាន​ដែរ​ឬ។ អើ។ អន្តរា​ភព របស់​បុគ្គល​អ្នកធ្វើ​អនន្តរិយ​កម្ម មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព របស់​បុគ្គល​អ្នកធ្វើ​អនន្តរិយ​កម្ម មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ អន្តរា​ភព របស់​បុគ្គល​អ្នកធ្វើ​អនន្តរិយ​កម្ម មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អន្តរា​ភព មាន​ទេ។
 [៧៦២] អន្តរា​ភព របស់​បុគ្គល​អ្នកធ្វើ​អនន្តរិយ​កម្ម មិន​មាន​ទេ​ឬ។ អើ។ អន្តរា​ភព របស់​បុគ្គល​អ្នកធ្វើ​អនន្តរិយ​កម្ម មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព របស់​បុគ្គល​អ្នកធ្វើ​អនន្តរិយ​កម្ម មិន​មាន​ទេ​ឬ។ អើ។ អន្តរា​ភព របស់​បុគ្គល​អ្នកធ្វើ​អនន្តរិយ​កម្ម មិនមែន​ជា​មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ អន្តរា​ភព របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​នរក (មាន)។បេ។ របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អសញ្ញ​សត្វ (មាន)។បេ។ របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អរូបភព មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ អន្តរា​ភព របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អរូបភព មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ អន្តរា​ភព របស់​បុគ្គល​អ្នក​ចូល​ទៅ​កើត​ក្នុង​អរូបភព មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អន្តរា​ភព មាន​ទេ។
ថយ | ទំព័រទី ៣១៦ | បន្ទាប់
ID: 637652655588866659
ទៅកាន់ទំព័រ៖