ព្រះត្រៃបិដក ភាគ ៨៥
[៧៦៣] អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមានទេឬ។ អើ។ អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អន្តរាភពរបស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមានទេឬ។ អើ។ អន្តរាភព របស់បុគ្គលអ្នកចូលទៅកើតក្នុងអរូបភព មិនមែនជាមិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៦៤] បុគ្គលមិនគួរនិយាយថា អន្តរាភព មានទេឬ។ អើ។ ក្រែងបុគ្គលជាអន្តរាបរិនិព្វាយី មានដែរឬ។ អើ។ ប្រសិនបើ បុគ្គលជាអន្តរាបរិនិព្វាយី មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អន្តរាភព មានទេ។ អន្តរាភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាអន្តរាបរិនិព្វាយី មានឬ។ អើ។ ឧបហច្ចភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាឧបហច្ចបរិនិព្វាយី មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អន្តរាភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាអន្តរាបរិនិព្វាយី មានឬ។ អើ។ បុគ្គលជាអសង្ខារបរិនិព្វាយី។បេ។ សសង្ខារភព មាន ព្រោះធ្វើនូវសេចក្តីចូលចិត្តថា បុគ្គលជាសសង្ខារបរិនិព្វាយី មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ អន្តរាភវកថា។
ID: 637652655864336050
ទៅកាន់ទំព័រ៖