ព្រះត្រៃបិដក ភាគ ៨៥
កាមគុណកថា
[៧៦៥] កាមគុណ ៥ ជាកាមធាតុឬ។ អើ។ ក្រែងឆន្ទៈ ប្រកបដោយកាមគុណនោះ មានដែរឬ។ អើ។ ប្រសិនបើ ឆន្ទៈ ប្រកបដោយកាមគុណនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាមគុណ ៥ ជាកាមធាតុទេ ក្រែងរាគៈ ប្រកបដោយកាមគុណនោះ ឆន្ទរាគៈ ប្រកបដោយកាមគុណនោះ សង្កប្បៈ ប្រកបដោយកាមគុណនោះ រាគៈ ប្រកបដោយកាមគុណនោះ សង្កប្បរាគៈ ប្រកបដោយកាមគុណនោះ បីតិ ប្រកបដោយកាមគុណនោះ សោមនស្ស ប្រកបដោយកាមគុណនោះ បីតិសោមនស្ស ប្រកបដោយកាមគុណនោះ មានដែរឬ។ អើ។ ប្រសិនបើ បីតិសោមនស្ស ប្រកបដោយកាមគុណនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កាមគុណ ៥ ជាកាមធាតុទេ។
[៧៦៦] កាមគុណ ៥ ជាកាមធាតុឬ។ អើ។ ចក្ខុរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ត្រចៀករបស់ពួកមនុស្ស។បេ។ ច្រមុះរបស់ពួកមនុស្ស។បេ។ អណ្តាតរបស់ពួកមនុស្ស។បេ។ កាយរបស់ពួកមនុស្ស។បេ។ ចិត្តរបស់ពួកមនុស្ស មិនមែនជាកាមធាតុទេឬ។ អ្នក
ID: 637652656149804218
ទៅកាន់ទំព័រ៖