ព្រះត្រៃបិដក ភាគ ៨៥
ចម្រើនមគ្គ ដើម្បីលះរាគៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។ ដើម្បីលះទោសៈ។បេ។ ចម្រើនមគ្គ ដើម្បីលះអន្តោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។ ក្រែងព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយឬ។ អើ។ បើព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៨៧] កង្ខារបស់ព្រះអរហន្ត មានឬ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មាន កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មានឬ។ អើ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៨] កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេឬ។ អើ។ កង្ខារបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៩] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះបង់រាគៈ
ID: 637652538762411771
ទៅកាន់ទំព័រ៖