ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះសម្មាសម្ពុទ្ធទាំងឡាយ ទ្រង់កើតឡើង ព្រះបច្ចេកសម្ពុទ្ធទាំងឡាយកើតឡើង គូនៃសាវ័ក កើតឡើងក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាមធាតុ គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អើ។ កាមគុណ គឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្មនាំចូលទៅកើតក្នុងកាមធាតុ មានដែរឬ។ អើ។ កម្មនាំចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វចូលទៅកើតក្នុងកាមធាតុ មានដែរឬ។ អើ។ ពួកសត្វចូលទៅកើតក្នុងកាមគុណ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមធាតុដែរឬ។ អើ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមធាតុឬ។ អើ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមគុណដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាមធាតុ ជាបញ្ចវោការភពឬ។
ID: 637652656580116679
ទៅកាន់ទំព័រ៖