ព្រះត្រៃបិដក ភាគ ៨៥
កាមកថា
[៧៦៩] អាយតនៈ ៥ ជាកាមឬ។ អើ។ ក្រែងឆន្ទៈ ដែលប្រកបដោយអាយតនៈនោះ មានដែរឬ។ អើ។ ប្រសិនបើ ឆន្ទៈ ដែលប្រកបដោយអាយតនៈនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អាយតនៈ ៥ ជាកាមទេ។ ក្រែងរាគៈ ដែលប្រកបដោយអាយតនៈនោះ ឆន្ទរាគៈ ដែលប្រកបដោយអាយតនៈនោះ សង្កប្បៈ ដែលប្រកបដោយអាយតនៈនោះ រាគៈ ដែលប្រកបដោយអាយតនៈនោះ សង្កប្បរាគៈ ដែលប្រកបដោយអាយតនៈនោះ បីតិ ដែលប្រកបដោយអាតយនៈនោះ សោមនស្ស ដែលប្រកបដោយអាយតនៈនោះបីតិសោមនស្ស ដែលប្រកបដោយអាយតនៈនោះ មានដែរឬ។ អើ។ ប្រសិនបើ បីតិសោមនស្ស ដែលប្រកបដោយអាយតនៈនោះ មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អាយតនៈ ៥ ជាកាមទេ។
[៧៧០] បុគ្គលមិនគួរនិយាយថា អាយតនៈ ៥ ជាកាមទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥។ កាមគុណ ៥ តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក។បេ។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត
ID: 637652657120741746
ទៅកាន់ទំព័រ៖