ព្រះត្រៃបិដក ភាគ ៨៥
មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អាយតនៈ ៥ ជាកាម។
[៧៧១] អាយតនៈ ៥ ជាកាមឬ។ អើ។ ក្រែងព្រះមានព្រះភាព ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥។ កាមគុណ ៥ តើដូចម្តេច។ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក។បេ។ ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលភិក្ខុទាំងឡាយ កាមគុណ មាន ៥ យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ មួយទៀត កាមទាំងនុ៎ះ មិនឈ្មោះថាជាកាមគុណប៉ុណ្ណោះទេ កាមទាំងនុ៎ះ លោកហៅក្នុងវិន័យ របស់ព្រះអរិយថា
សង្កប្បរាគៈ ជាកាមរបស់បុរស ចិត្តទាំងឡាយណា ក្នុងលោក ចិត្តទាំងនោះ មិនមែនជាកាមទេ សង្កប្បរាគៈ ជាកាមរបស់បុរស ចិត្តទាំងឡាយ តែងឋិតនៅក្នុងលោកដោយប្រការដូច្នោះឯង កាលបើយ៉ាងនេះ អ្នកប្រាជ្ញទាំងឡាយ តែងកំចាត់បង់នូវឆន្ទៈក្នុងកាមនុ៎ះ
ID: 637652657377148527
ទៅកាន់ទំព័រ៖