ព្រះត្រៃបិដក ភាគ ៨៥
ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា អាយតនៈ ៥ ជាកាមទេ។
ចប់ កាមកថា។
រូបធាតុកថា
[៧៧២] ពួកធម៌ មានរូប ជារូបធាតុឬ។ អើ។ រូបគឺភព គតិ សត្តាវាសៈ សំសារ កំណើត វិញ្ញាណដ្ឋិតិ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កម្មនាំចូលទៅកើតក្នុងរូប មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វចូលទៅកើតក្នុងរូប មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វតែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាបញ្ចវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៧៣] រូបធាតុ គឺភព គតិ។បេ។ និងការបានចំពោះនូវអត្តភាពឬ។ អើ។ រូប គឺភព គតិ។បេ។ និងការបានចំពោះនូវអត្តភាពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652657681835632
ទៅកាន់ទំព័រ៖