ព្រះត្រៃបិដក ភាគ ៨៥

បុគ្គល​ប្រកបដោយ​កាមភព ឈ្មោះថា​ប្រកបដោយ​ភព ២ គឺ កាមភព និង​រូបភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ រូបធាតុ​កថា។


អរូបធាតុ​កថា


 [៧៧៤] ពួក​ធម៌​មិន​មាន​រូប ជា​អរូបធាតុ​ឬ។ អើ។ វេទនា គឺ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត វិញ្ញា​ណដិ្ឋ​តិ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កម្ម នាំចូល​ទៅ​កើត​ក្នុង​វេទនា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ ចូល​ទៅ​កើត​ក្នុង​វេទនា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​សត្វ តែង​កើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុង​វេទនា​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ​ក្នុង​វេទនា មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា ជាច​តុ​វោការ​ភព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៧៥] អរូបធាតុ គឺ​ភព គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អើ។ វេទនា គឺ​ភព គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 637652658253397886
ទៅកាន់ទំព័រ៖