ព្រះត្រៃបិដក ភាគ ៨៥
កម្ម នាំចូលទៅកើតក្នុងអរូបធាតុ មានដែរឬ។ អើ។ កម្ម នាំចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វ ចូលទៅកើតក្នុងអរូបធាតុ មានដែរឬ។ អើ។ ពួកសត្វ ចូលទៅកើតក្នុងវេទនា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងអរូបធាតុដែរឬ។ អើ។ ពួកសត្វ តែងកើត ចាស់ ស្លាប់ ច្យុត បដិសន្ធិ ក្នុងវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងអរូបធាតុដែរឬ។ អើ។ វេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងវេទនាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ អរូបធាតុ ជាចតុវោការភពឬ។ អើ។ វេទនា ជាចតុវោការភពឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ពួកធម៌មិនមានរូប ជាអរូបធាតុ ចុះវេទនា សញ្ញា សង្ខារទាំងឡាយ វិញ្ញាណ មានក្នុងកាមធាតុដែរឬ។ អើ។ កាមធាតុនោះឯង គឺអរូបធាតុនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាមធាតុនោះឯង គឺអរូបធាតុនោះឬ។ អើ។ បុគ្គលប្រកបដោយកាមភព ឈ្មោះថាប្រកបដោយភព ២ គឺ កាមភព និងអរូបភពឬ។
ID: 637652658461523620
ទៅកាន់ទំព័រ៖