ព្រះត្រៃបិដក ភាគ ៨៥

អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ពួក​ធម៌​មាន​រូប ជា​រូបធាតុ ពួក​ធម៌​មិន​មាន​រូប ជា​អរូបធាតុ ចុះ​រូប វេទនា សញ្ញា សង្ខារ​ទាំងឡាយ វិញ្ញាណ មាន​ក្នុង​កាមធាតុ​ដែរ​ឬ។ អើ។ កាមធាតុ​នោះ​ឯង គឺ​រូបធាតុ​នោះ គឺ​អរូបធាតុ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាមធាតុ​នោះ​ឯង គឺ​រូបធាតុ​នោះ គឺ​អរូបធាតុ​នោះ​ឬ។ អើ។ បុគ្គល​ប្រកបដោយ​កាមភព ឈ្មោះថា​ប្រកបដោយ​ភព ៣ គឺ​កាមភព ១ រូបភព ១ អរូបភព ១ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ អរូបធាតុ​កថា។


រូបធាតុ​អាយតន​កថា


 [៧៧៦] អត្តភាព ប្រកបដោយ​អាយតនៈ ៦ ក្នុង​រូបធាតុ មាន​ដែរ​ឬ។ អើ។ ឃានាយតនៈ ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អើ។ គន្ធាយតនៈ ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ជិវ្ហាយតនៈ ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អើ។ រសាយតនៈ ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ កាយាយតនៈ ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អើ។ ផោដ្ឋព្វា​យតនៈ ក្នុង​រូបធាតុ​នោះ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637652658792147945
ទៅកាន់ទំព័រ៖