ព្រះត្រៃបិដក ភាគ ៨៥
[៧៧៧] គន្ធាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អើ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រសាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អើ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អើ។ កាយាយតនៈ ក្នុងរូបធាតុនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៧៨] ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មានដែរឬ។ អើ។ ឃានាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគន្ធាយតនៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចក្ខាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរូបាយតនៈ មានដែរឬ។ អើ។ ជិវ្ហាយតនៈ ក្នុងរូបធាតុនោះ មាន ចុះរសាយតនៈ មានដែរឬ។បេ។ កាយាយតនៈ ក្នុងរូបធាតុនោះ មាន ចុះផោដ្ឋព្វាយតនៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៧៩] សោតាយតនៈ ក្នុងរូបធាតុនោះ មាន ចុះសទ្ទាយតនៈ មានដែរឬ។បេ។ មនាយតនៈ ក្នុងរូបធាតុនោះ មាន
ID: 637652659056054722
ទៅកាន់ទំព័រ៖