ព្រះត្រៃបិដក ភាគ ៨៥
កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះបង់រាគៈ កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩០] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះបង់ទោសៈ។បេ។ លះបង់មោហៈ។បេ។ លះបង់អនោត្តប្បៈ។បេ។ ចម្រើនមគ្គ ដើម្បីលះរាគៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។ ដើម្បីលះទោសៈ។បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈ។បេ។
[៩១] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ បា្រសចាកទោសៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធ្វើឲ្យជាក់ច្បាស់ហើយ កង្ខារបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៩២] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ កង្ខារបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ កង្ខារបស់ព្រះអរហន្តនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652539043974429
ទៅកាន់ទំព័រ៖