ព្រះត្រៃបិដក ភាគ ៨៥

អើ។ សោតាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​សទ្ទាយតនៈ មិន​មាន​ទេ​ឬ។បេ។ មនាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះ​ធម្មាយតនៈ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៨២] ចក្ខា​យតនៈ និង​រូបាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ឃើញ​រូប​នោះ ដោយ​ភ្នែក​នោះ​ដែរ​ឬ។ អើ។ ឃានាយតនៈ និង​គន្ធាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ធុំក្លិន​នោះ ដោយ​ច្រមុះ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ចក្ខា​យតនៈ និង​រូបាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ឃើញ​រូប​នោះ ដោយ​ភ្នែក​នោះ​ដែរ​ឬ។ អើ។ ជិវ្ហាយតនៈ និង​រសាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​លិទ្ធ​ភ្លក្ស​រស​នោះ ដោយ​អណ្តាត​នោះ​ដែរ​ឬ។បេ។ កាយាយតនៈ និង​ផោដ្ឋព្វា​យតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ពាល់ត្រូវ​ផោដ្ឋព្វៈ​នោះ ដោយ​កាយ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៧៨៣] សោតាយតនៈ និង​សទ្ទាយតនៈ ក្នុង​រូបធាតុ​នោះ មាន។បេ។ មនាយតនៈ និង​ធម្មាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ដឹង​ច្បាស់​នូវ​ធម៌​នោះ ដោយចិត្ត​នោះ​ដែរ​ឬ។ អើ។ ឃានាយតនៈ និង​គន្ធាយតនៈ ក្នុង​រូបធាតុ​នោះ មាន ចុះគេ​ធុំក្លិន​នោះ ដោយ​ច្រមុះ​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៣១ | បន្ទាប់
ID: 637652659586835387
ទៅកាន់ទំព័រ៖