ព្រះត្រៃបិដក ភាគ ៨៥
ចក្ខាយតនៈ និងរូបាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនឃើញនូវរូបនោះ ដោយភ្នែកនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយាយតនៈ និងផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនពាល់ត្រូវនូវផោដ្ឋព្វៈនោះ ដោយកាយនោះទេឬ។ អើ។ សោតាយតនៈ និងសទ្ទាយតនៈ ក្នុងរូបធាតុនោះ មានមែន។បេ។ មនាយតនៈ និងធម្មាយតនៈ ក្នុងរូបធាតុនោះ មានមែន តែគេមិនដឹងច្បាស់នូវធម៌នោះ ដោយចិត្តនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៨៦] ឃានាយតនៈ និងគន្ធាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេធុំក្លិននោះ ដោយច្រមុះនោះដែរឬ។ អើ។ ក្លិនឫស ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនស្រស់ ក្លិនជាពិស ក្លិនក្រអូប ក្លិនស្អុយ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៨៧] ជិវ្ហាយតនៈ និងរសាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេលិទ្ធភ្លក្សរសនោះ ដោយអណ្តាតនោះដែរឬ។ អើ។ រសឫស រសដើម រសសំបក រសស្លឹក រសផ្កា រសផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ ជូរអែម ចត់ ឆ្ងាញ់ មិនឆ្ងាញ់ ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652660089179211
ទៅកាន់ទំព័រ៖