ព្រះត្រៃបិដក ភាគ ៨៥
[៧៨៨] កាយាយតនៈ និងផោដ្ឋព្វាយតនៈ ក្នុងរូបធាតុនោះ មាន ចុះគេពាល់ត្រូវនូវផោដ្ឋព្វៈនោះ ដោយកាយនោះដែរឬ។ អើ។ រឹង ទន់ ល្អិត គ្រោតគ្រាត សម្ផ័ស្សជាសុខ សម្ផ័ស្សជាទុក្ខ ធ្ងន់ ស្រាល ក្នុងរូបធាតុនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៨៩] បុគ្គលមិនគួរនិយាយថា អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងរូបធាតុ មានទេឬ។ អើ។ ក្រែងឃាននិមិត្ត ជិវ្ហានិមិត្តិ កាយនិមិត្ត ក្នុងរូបធាតុនោះ មានដែរឬ។ អើ។ ប្រសិនបើ ឃាននិមិត្ត ជិវ្ហានិមិត្ត កាយនិមិត្តក្នុងរូបធាតុនោះ មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងរូបធាតុ មាន។
ចប់ រូបធាតុអាយតនកថា។
អរូបរូបកថា
[៧៩០] រូប ក្នុងពួកអរូប មានដែរឬ។ អើ។ ភពនៃរូប គតិនៃរូប សត្តាវាសៈនៃរូប សំសារនៃរូប កំណើតនៃរូប និងការបានចំពោះនូវអត្តភាពនៃរូប (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652660410741697
ទៅកាន់ទំព័រ៖