ព្រះត្រៃបិដក ភាគ ៨៥

ក្រែង​ភព​នៃ​អរូប គតិ​នៃ​អរូប សត្តា​វា​សៈ​នៃ​អរូប សំសារ​នៃ​អរូប កំណើត​នៃ​អរូប និង​ការបាន​ចំពោះ​នូវ​អត្តភាព​នៃ​អរូប (មាន) ឬ។ អើ។ ប្រសិនបើ ភព​នៃ​អរូប។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព​នៃ​អរូប (មាន) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប ក្នុង​ពួក​អរូប មាន​ទេ។
 [៧៩១] រូប ក្នុង​ពួក​អរូប មាន​ឬ។ អើ។ បញ្ចវោការ​ភព គតិ សត្តា​វា​សៈ សំសារ កំណើត វិញ្ញា​ណដ្ឋិ​តិ និង​ការបាន​ចំពោះ​នូវ​អត្តភាព (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ចតុ​វោការ​ភព។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព (មាន) ឬ។ អើ។ ប្រសិនបើ ចតុ​វោការ​ភព គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព (មាន) ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប ក្នុង​អរូប មាន​ទេ។
 [៧៩២] រូប ក្នុង​រូបធាតុ មាន ចុះ​រូបភព​នោះ គតិ​នៃ​រូប សត្តា​វា​សៈ​នៃ​រូប សំសារ​នៃ​រូប កំណើត​នៃ​រូប និង​ការបាន​ចំពោះ​នូវ​អត្តភាព​នៃ​រូប (មាន) ឬ។ អើ។ រូប ក្នុង​ពួក​អរូប មាន ចុះ​រូបភព​នោះ គតិ​នៃ​រូប។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព​នៃ​រូប (មាន) ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប ក្នុង​រូបធាតុ មាន ចុះ​បញ្ចវោការ​ភព​នោះ គតិ។បេ។ និង​ការបាន​ចំពោះ​នូវ​អត្តភាព (មាន) ឬ។
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 637652660701522953
ទៅកាន់ទំព័រ៖