ព្រះត្រៃបិដក ភាគ ៨៥
អើ។ រូប ក្នុងពួកអរូប មាន ចុះបញ្ចវោការភពនោះ គតិ។បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៩៣] រូប ក្នុងពួកអរូប មាន ចុះអរូបភពនោះ គតិនៃអរូប សត្តាវាសៈនៃអរូប សំសារនៃអរូប កំណើតនៃអរូប និងការបានចំពោះនូវអត្តភាពនៃអរូប (មាន)ឬ។ អើ។ រូប ក្នុងអរូបធាតុ មាន ចុះអរូបភពនោះ គតិនៃអរូប។បេ។ និងការបានចំបោះនូវអត្តភាពនៃអរូប (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៩៤] រូប ក្នុងពួកអរូប មាន ចុះចតុវោការភពនោះ គតិ។បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អើ។ រូប ក្នុងអរូបធាតុ មាន ចុះចតុវោការភពនោះ គតិ។បេ។ និងការបានចំពោះនូវអត្តភាព (មាន) ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៩៥] រូប ក្នុងពួកអរូប មានឬ។ អើ។ ក្រែងការរលាស់ចេញនូវពួករូប ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អរូបឬ។ អើ។ ប្រសិនបើ ការរលាស់ចេញនូវពួករូប ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ជាអរូប ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូប ក្នុងពួកអរូប មានទេ។
ID: 637652660958710452
ទៅកាន់ទំព័រ៖