ព្រះត្រៃបិដក ភាគ ៨៥
[៧៩៨] ផស្សៈ តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះផស្សៈនោះ មានឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។ បេ។ ការតាំងទុក ចំពោះបញ្ញានោះ មានឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧៩៩] រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្តជាកុសល មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ផស្សៈ តាំងឡើងដោយកុសលចិត្តជាកុសល មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ ។បេ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍
ID: 637652661502929202
ទៅកាន់ទំព័រ៖