ព្រះត្រៃបិដក ភាគ ៨៥
ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ វេទនា។បេ ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះបញ្ញានោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨០០] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ រូបណាមួយ តាំងឡើងដោយកុសលចិត្ត រូបទាំងអស់នោះ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨០១] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អើ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652661770116805
ទៅកាន់ទំព័រ៖