ព្រះត្រៃបិដក ភាគ ៨៥
[៨០២] រូបាយតនៈ តាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។ បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។ វាយោធាតុ ការតាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨០៣] រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អើ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652662044647916
ទៅកាន់ទំព័រ៖