ព្រះត្រៃបិដក ភាគ ៨៥

តេជោធាតុ។បេ។ វាយោធាតុ តាំង​ឡើង​ដោយ​កុសល​ចិត្ត ប្រាសចាក​ផស្សៈ ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨០៦] រូបាយតនៈ តាំង​ឡើង​ដោយ​កុសល​ចិត្ត ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អើ។ រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ។បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។ វាយោធាតុ តាំង​ឡើង​ដោយ​កុសល​ចិត្ត ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អើ។ រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨០៧] រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជាកុសល​ឬ។ អើ។ រូបាយតនៈ តាំង​ឡើង​ដោយ​កុសល​ចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​ជា​កាយ​កម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជាកុសល​ឬ។
ថយ | ទំព័រទី ៣៤២ | បន្ទាប់
ID: 637652662603241892
ទៅកាន់ទំព័រ៖