ព្រះត្រៃបិដក ភាគ ៨៥
អើ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨០៨] រូបាយតនៈ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ។បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។ វាយោធាតុ តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អើ។ រូប ជាកាយកម្ម តាំងឡើងដោយកុសលចិត្ត មិនមានអារម្មណ៍ ប្រាសចាកផស្សៈ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨០៩] រូប ជាវចីកម្ម តាំងឡើងដោយកុសលចិត្ត
ID: 637652662858085414
ទៅកាន់ទំព័រ៖