ព្រះត្រៃបិដក ភាគ ៨៥
ជាកុសលឬ។ អើ។ រូបប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបមិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសលទេ។
[៨១០] ផស្សៈ តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះផស្សៈនោះ មានឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះបញ្ញានោះ មានឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយកុសលចិត្ត ជាកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652663105429238
ទៅកាន់ទំព័រ៖