ព្រះត្រៃបិដក ភាគ ៨៥

 [៨១១] រូប ជា​វចីកម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ផស្សៈ តាំង​ឡើង ដោយ​កុសល​ចិត្ត ជាកុសល មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​ផស្សៈ​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ រូប​ជា​វចីកម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ វេទនា។បេ។ សញ្ញា ចេតនា សទ្ធា វីរិយៈ សតិ សមាធិ។បេ។ បញ្ញា តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល មិន​មាន​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​បញ្ញា​នោះ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨១២] រូប​ជា​វចីកម្ម តាំង​ឡើង​ដោយ​កុសល​ចិត្ត ជាកុសល​ឬ។ អើ។ រូប​ណាមួយ តាំង​ឡើង​ដោយ​កុសល​ចិត្ត រូប​ទាំងអស់​នោះ ជាកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយ​កម្ម​យ៉ាងណា វចីកម្ម​ក៏​យ៉ាងនោះ។
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 637652663366679187
ទៅកាន់ទំព័រ៖