ព្រះត្រៃបិដក ភាគ ៨៥

 [៨១៣] រូប​ជា​កាយ​កម្ម តាំង​ឡើង​ដោយ​អកុសលចិត្ត ជាអកុសល​ឬ។ អើ។ រូប​ប្រកបដោយ​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម ការ​ប្រមូល​មក ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំង​ទុក ចំពោះ​រូប​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​រូប​មិន​មាន​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម ការ​ប្រមូល​មក ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ​ឬ។ អើ។ ប្រសិនបើ រូប​មិន​មាន​អារម្មណ៍ ការពិចារណា ការ​សង្ឃឹម ការ​ប្រមូល​មក ការ​ធ្វើ​ទុក​ក្នុងចិត្ត ការ​គិត ការ​ប្រាថ្នា ការ​តាំង​ទុក ចំពោះ​រូប​នោះ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា រូប​ជា​កាយ​កម្ម តាំង​ឡើង​ដោយ​អកុសលចិត្ត ជាអកុសល​ទេ។
 [៨១៤] ផស្សៈ តាំង​ឡើង​ដោយ​អកុសលចិត្ត ជាអកុសល ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​ផស្សៈ​នោះ មាន​ឬ។ អើ។ រូប ជា​កាយ​កម្ម តាំង​ឡើង​ដោយ​អកុសលចិត្ត ជាអកុសល ប្រកបដោយ​អារម្មណ៍ ការពិចារណា។បេ។ ការ​តាំង​ទុក ចំពោះ​រូប​នោះ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វេទនា។បេ។ សញ្ញា ចេតនា រាគៈ ទោសៈ
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 637652663655116729
ទៅកាន់ទំព័រ៖