ព្រះត្រៃបិដក ភាគ ៨៥
មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។បេ។ អនោត្តប្បៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះអនោត្តប្បៈនោះ មានឬ។ អើ។ រូបជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨១៥] រូបជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ផស្សៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះផស្សៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ វេទនា។បេ។ សញ្ញា ចេតនា រាគៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថីនៈ ឧទ្ធច្ចៈ អហិរិកៈ។បេ។ អនោត្តប្បៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះអនោត្តប្បៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652663889022948
ទៅកាន់ទំព័រ៖