ព្រះត្រៃបិដក ភាគ ៨៥
[៨១៦] រូប ជាកាយកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូបណាមួយ តាំងឡើងដោយអកុសលចិត្ត រូបទាំងអស់នោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨១៧] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូប ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូប មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេឬ។ អើ។ ប្រសិនបើ រូបមិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលទេ។
[៨១៨] ផស្សៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះផស្សៈនោះ មានឬ។ អើ។ រូបជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសល ប្រកបដោយអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះរូបនោះ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វេទនា
ID: 637652664172617132
ទៅកាន់ទំព័រ៖