ព្រះត្រៃបិដក ភាគ ៨៥

ការ​វិនាស​ទៅ​នៃ​វិញ្ញាណ​ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​យ៉ាងនេះ កាល​ឃើញ​យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
 [៩៦] កង្ខា​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញ មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​មិនដឹង មិន​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​មិនឃើញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​ដូ​ចមេ្តច កាល​ឃើញ​ដូ​ចមេ្តច ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង កាល​ឃើញថា នេះ​ជា​ទុក្ខ។បេ។ ថា នេះ​ជា​សេចក្តី​ប្រតិបត្តិ ជា​ដំណើរ​ទៅកាន់​ទី​រលត់ទុក្ខ ម្នាល​ភិក្ខុ​ទាំងឡាយ ការ​អស់​ទៅ​នៃ​អាសវៈ​របស់​បុគ្គល កាល​ដឹង​យ៉ាងនេះ កាល​ឃើញ​យ៉ាងនេះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ បើ​ដូច្នោះ អ្នក​មិន​គួរ​ពោល​ថា កង្ខា​របស់​ព្រះអរហន្ត មាន​ទេ។
 [៩៧] កង្ខា​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល កាល​មិនដឹង​ច្បាស់ កាល​មិនកំណត់​ដឹង កាល​មិន​បន្ទោបង់ កាល​មិន​លះបង់ នូវ​ធម៌​ទាំងពួង
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637652539535693235
ទៅកាន់ទំព័រ៖