ព្រះត្រៃបិដក ភាគ ៨៥
មិនមានអារម្មណ៍ ការពិចារណា។បេ។ ការតាំងទុក ចំពោះអនោត្តប្បៈនោះ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨២០] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូបណាមួយ តាំងឡើងដោយអកុសលចិត្ត រូបទាំងអស់នោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨២១] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អើ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត (សុក្កៈ) ទឹកភ្នែក ឈាម។បេ។ ញើស តាំងឡើងដោយអកុសលចិត្ត ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨២២] រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ជាអព្យាក្រឹតឬ។
ID: 637652664681523020
ទៅកាន់ទំព័រ៖