ព្រះត្រៃបិដក ភាគ ៨៥
[៨២៤] រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។បេ។ ញើស តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អើ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត មិនមានអារម្មណ៍ ជាអព្យាក្រឹតឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨២៥] រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអកុសលឬ។ អើ។ រូបាយតនៈ តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាវចីកម្ម តាំងឡើងដោយអកុសលចិត្ត ប្រាសចាកផស្សៈ ជាអកុសលឬ។ អើ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ។បេ។
ID: 637652665747461216
ទៅកាន់ទំព័រ៖