ព្រះត្រៃបិដក ភាគ ៨៥

។បេ។ រូប​ជា​វចីកម្ម តាំង​ឡើង​ដោយ​អកុសលចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជាអកុសល​ឬ។ អើ។ សទ្ទាយតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ។បេ។ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់​មិន​ស្អាត ទឹកភ្នែក ឈាម។បេ។ ញើស តាំង​ឡើង​ដោយ​អកុសលចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជាអកុសល​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨២៨] រូបាយតនៈ តាំង​ឡើង​ដោយ​អកុសលចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អើ។ រូប​ជា​វចីកម្ម តាំង​ឡើង​ដោយ​អកុសលចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សទ្ធា​យតនៈ។បេ។ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់​មិន​ស្អាត ទឹកភ្នែក ឈាម។បេ។ ញើស តាំង​ឡើង​ដោយ​អកុសលចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អើ។ រូប​ជា​វចីកម្ម តាំង​ឡើង​ដោយ​អកុសលចិត្ត មិន​មាន​អារម្មណ៍ ប្រាសចាក​ផស្សៈ ជា​អព្យាក្រឹត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 637652666288710479
ទៅកាន់ទំព័រ៖