ព្រះត្រៃបិដក ភាគ ៨៥
[៨២៩] បុគ្គលមិនគួរនិយាយថា រូប ជាកុសលក៏មាន ជាអកុសលក៏មានទេឬ។ អើ។ ក្រែងកាយកម្ម វចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ ប្រសិនបើ កាយកម្ម វចីកម្ម ជាកុសលក៏មាន ជាអកុសលក៏មានមែន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា រូប ជាកុសលក៏មាន ជាអកុសលក៏មាន។
[៨៣០] រូប ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ ចក្ខាយតនៈ ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ រូប ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អើ។ សោតាយតនៈ។បេ។ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ របស់មិនស្អាត ទឹកភ្នែក ឈាម។បេ។ ញើស ជាកុសលក៏មាន ជាអកុសលក៏មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៣១] កាយ ជារូប កាយកម្ម ជារូបឬ។ អើ។ ចិត្ត ជារូប មនោកម្ម ជារូឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652666644647899
ទៅកាន់ទំព័រ៖