ព្រះត្រៃបិដក ភាគ ៨៥

 [៨៣២] ចិត្ត ជា​អរូប មនោ​កម្ម ជា​អរូប​ឬ។ អើ។ កាយ ជា​អរូប កាយ​កម្ម ជា​អរូប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៣៣] កាយ ជា​រូប កាយ​កម្ម ជា​អរូប​ឬ។ អើ។ ចិត្ត ជា​រូប មនោ​កម្ម ជា​អរូប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៣៤] ចិត្ត ជា​អរូប មនោ​កម្ម ជា​អរូប​ឬ។ អើ។ កាយ ជា​អរូប កាយ​កម្ម ជា​អរូប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៣៥] កាយ ជា​រូប​ឬ។ កាយ​កម្ម ជា​រូប​ឬ។ អើ។ ចក្ខា​យតនៈ ជា​រូប​ឬ។ ចក្ខុវិញ្ញាណ ជា​រូប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយ ជា​រូប​ឬ។ កាយ​កម្ម ជា​រូប​ឬ។ អើ។ សោតាយតនៈ ជា​រូប​ឬ។ សោតវិញ្ញាណ ជា​រូប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយ ជា​រូប​ឬ។ កាយ​កម្ម ជា​រូប​ឬ។ អើ។ ឃានាយតនៈ ជា​រូប​ឬ។ ឃានវិញ្ញាណ ជា​រូប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ កាយ ជា​រូប​ឬ។ កាយ​កម្ម ជា​រូប​ឬ។ អើ។ ជិវ្ហាយតនៈ ជា​រូប​ឬ។ ជិវ្ហា​វិញ្ញាណ ជា​រូប​ឬ។
ថយ | ទំព័រទី ៣៥៦ | បន្ទាប់
ID: 637652666935897969
ទៅកាន់ទំព័រ៖