ព្រះត្រៃបិដក ភាគ ៨៥
អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ កាយ ជារូបឬ។ កាយកម្ម ជារូបឬ។ អើ។ កាយាយតនៈ ជារូបឬ។ កាយវិញ្ញាណ ជារូបឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៣៦] រូប ជាកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ចេតនា ជាកម្ម បុគ្គលគិតហើយ ទើបធ្វើនូវកម្ម ដោយកាយ ដោយវាចា ដោយចិត្ត ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា រូប ជាកម្មទេ។
[៨៣៧] រូប ជាកម្មឬ។ អើ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលអានន្ទ កាលបើកាយ មាន សុខ និងទុក្ខខាងក្នុងក៏កើតឡើង ដោយហេតុកាយសញ្ចេតនា ម្នាលអានន្ទ កាលបើវាចាមាន សុខ និងទុក្ខខាងក្នុង ក៏កើតឡើង ដោយហេតុវចីសញ្ចេតនា ម្នាលអានន្ទ កាលបើចិត្តមាន សុខ និងទុក្ខខាងក្នុងក៏កើតឡើង ដោយហេតុមនោសញ្ចេតនា ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា រូប ជាកម្មទេ។
ID: 637652667200898104
ទៅកាន់ទំព័រ៖