ព្រះត្រៃបិដក ភាគ ៨៥

 [៨៣៨] រូប ជា​កម្ម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាយ​សញ្ចេតនា ៣ ប្រការ ជាអកុសល​កាយ​កម្ម មានទុក្ខ​ជា​កម្រៃ មានទុក្ខ​ជា​វិបាក ម្នាល​ភិក្ខុ​ទាំងឡាយ វចី​សញ្ចេតនា ៤ ប្រការ ជាអកុសល​វចីកម្ម មានទុក្ខ​ជា​កម្រៃ មានទុក្ខ​ជា​វិបាក ម្នាល​ភិក្ខុ​ទាំងឡាយ មនោសញ្ចេតនា ៣ ប្រការ ជាអកុសល​មនោ​កម្ម មានទុក្ខ​ជា​កម្រៃ មានទុក្ខ​ជា​វិបាក ម្នាល​ភិក្ខុ​ទាំងឡាយ កាយ​សញ្ចេតនា ៣ ប្រការ ជាកុសល​កាយ​កម្ម មាន​សុខ​ជា​កម្រៃ មាន​សុខ​ជា​វិបាក ម្នាល​ភិក្ខុ​ទាំងឡាយ វចី​សញ្ចេតនា ៤ ប្រការ ជាកុសល​វចីកម្ម មាន​សុខ​ជា​កម្រៃ មាន​សុខ​ជា​វិបាក ម្នាល​ភិក្ខុ​ទាំងឡាយ មនោសញ្ចេតនា ៣ ប្រការ ជាកុសល​មនោ​កម្ម មាន​សុខ​ជា​កម្រៃ មាន​សុខ​ជា​វិបាក ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា រូប ជា​កម្ម​ទេ។
 [៨៣៩] រូប ជា​កម្ម​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ បើ​សមិទ្ធិ​មោឃបុរស (មោឃបុរស​ឈ្មោះ សមិទ្ធិ) នេះ ត្រូវ​បាត​លិ​បុ​ត្ត​បរិ​ព្វា​ជក សួរ​យ៉ាងនេះ​ហើយ គប្បី​ព្យាករ​យ៉ាងនេះ​ថា ម្នាល​អាវុសោ​បាត​លិ​បុត្ត បុគ្គល​ណា ធ្វើ​កម្ម​ប្រកបដោយ​ចេតនា ដោយ​កាយ វាចា ចិត្ត ជា​កម្ម​គួរ​ដល់​ការ​ទទួល​សេចក្តី​សុខ បុគ្គល​នោះ រមែង​ទទួល​សេចក្តី​សុខ
ថយ | ទំព័រទី ៣៥៨ | បន្ទាប់
ID: 637652667484804265
ទៅកាន់ទំព័រ៖