ព្រះត្រៃបិដក ភាគ ៨៥
មិនគួរដើម្បីអស់ទៅនៃទុក្ខទេ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹងច្បាស់ កាលកំណត់ដឹង កាលបន្ទោបង់ កាលលះបង់ នូវធម៌ទាំងពួង ទើបគួរដើម្បីអស់ទៅនៃទុក្ខ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៩៨] កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា (សោតាបន្នបុគ្គលនោះ បានលះបង់ហើយ) ជាមួយនឹងទស្សនសម្ប័ទ។បេ។ មិនគួរធ្វើនូវឋានៈដ៏អាក្រក់ ៦ យ៉ាង ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
[៩៩] កង្ខារបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា អរិយសាវ័ក មានធម្មចក្ខុ បា្រសចាកធូលី បា្រសចាកមន្ទិល កើតឡើងថា ធម្មជាតណាមួយ កើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់ទៅវិញជាធម្មតា ម្នាលភិក្ខុទាំងឡាយ (សម័យនោះ) អរិយសាវ័ក បានលះបង់សញ្ញោជនៈ ៣ យ៉ាង គឺសក្កាយទិដ្ឋិ វិចិកិច្ឆា សីលព្វតបរាមាសៈ ជាមួយនឹងការកើតឡើងនៃទស្សនៈ គឺសោតាបត្តិមគ្គ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ បើដូច្នោះ អ្នកមិនគួរពោលថា កង្ខារបស់ព្រះអរហន្ត មានទេ។
ID: 637652539777411641
ទៅកាន់ទំព័រ៖