ព្រះត្រៃបិដក ភាគ ៨៥

 [៨៤១] អាយុ ការតាំងនៅ ការរស់នៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សាទុក នូវ​ពួក​ធម៌​មិន​មាន​រូប មាន ចុះ​អរូប​ជីវិតិន្រ្ទិយ មាន​ឬ។ អើ។ អាយុ ការតាំងនៅ ការរស់នៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សាទុក នូវ​ពួក​ធម៌​មាន​រូប មាន ចុះ​រូប​ជីវិតិន្រ្ទិយ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤២] អាយុ ការតាំងនៅ ការរស់នៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សាទុក នូវ​ពួក​ធម៌​មាន​រូប មាន ចុះ​រូប​ជីវិតិន្រ្ទិយ មិន​មាន​ទេ​ឬ។ អើ។ អាយុ ការតាំងនៅ ការរស់នៅ ការ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សាទុក នូវ​ពួក​ធម៌​មិន​មាន​រូប មាន ចុះ​អរូប​ជីវិតិន្រ្ទិយ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤៣] អាយុ​នៃ​ពួក​ធម៌​មិន​មាន​រូប ជា​អរូប​ជីវិតិន្រ្ទិយ​ឬ។ អើ។ អាយុ​នៃ​ពួក​ធម៌​មាន​រូប ជា​រូប​ជីវិតិន្រ្ទិយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤៤] អាយុ​នៃ​ពួក​ធម៌​មាន​រូប មិន​គួរ​និយាយ​ថា ជា​រូប​ជីវិតិន្រ្ទិយ​ទេ​ឬ។ អើ។ អាយុ​នៃ​ពួក​ធម៌​មិន​មាន​រូប មិន​គួរ​និយាយ​ថា ជា​អរូប​ជីវិតិន្រ្ទិយ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 637652668111054188
ទៅកាន់ទំព័រ៖