ព្រះត្រៃបិដក ភាគ ៨៥

 [៨៤៥] អាយុ​នៃ​ពួក​ធម៌​មាន​រូប ជា​អរូប​ជីវិតិន្រ្ទិយ​ឬ។ អើ។ អាយុ​នៃ​ពួក​ធម៌​មិន​មាន​រូប ជា​រូប​ជីវិតិន្រ្ទិយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤៦] អាយុ​នៃ​ពួក​ធម៌​មិន​មាន​រូប មិន​គួរ​និយាយ​ថា ជា​រូប​ជីវិតិន្រ្ទិយ​ទេ​ឬ។ អើ។ អាយុ​នៃ​ពួក​ធម៌​មាន​រូប មិន​គួរ​និយាយ​ថា ជា​អរូប​ជីវិតិន្រ្ទិយ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤៧] អាយុ​នៃ​ពួក​ធម៌​មាន​រូប និង​ពួក​ធម៌​មិន​មាន​រូប ជា​អរូប​ជីវិតិន្រ្ទិយ​ឬ។ អើ។ អាយុ​នៃ​ពួក​ធម៌​មាន​រូប និង​ពួក​ធម៌​មិន​មាន​រូប ជា​រូប​ជីវិតិន្ទ្រិយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤៨] អាយុ​នៃ​ពួក​ធម៌​មាន​រូប និង​ពួក​ធម៌​មិន​មាន​រូប មិន​គួរ​និយាយ​ថា ជា​រូប​ជីវិតិន្រ្ទិយ​ទេ​ឬ។ អើ។ អាយុ​នៃ​ពួក​ធម៌​មាន​រូប និង​ពួក​ធម៌​មិន​មាន​រូប មិន​គួរ​និយាយ​ថា ជា​អរូប​ជីវិតិន្រ្ទិយ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៨៤៩] រូប​ជីវិតិន្រ្ទិយ មិន​មាន​ទេ​ឬ។ អើ។ ជីវិតិន្រ្ទិយ របស់​បុគ្គល​ចូលកាន់​និរោធ មិន​មាន​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ៣៦១ | បន្ទាប់
ID: 637652668449179243
ទៅកាន់ទំព័រ៖