ព្រះត្រៃបិដក ភាគ ៨៥
[៨៥០] ជីវិតិន្រ្ទិយ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ ប្រសិនបើ ជីវិតិន្រ្ទិយ របស់បុគ្គលចូលកាន់និរោធ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជីវិតិន្រ្ទិយ មិនមានទេ។
[៨៥១] ជីវិតិន្រ្ទិយ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ ជីវិតិន្រ្ទិយ រាប់បញ្ចូលក្នុងខន្ធដូចម្តេច។ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ។ សង្ខារក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សង្ខារក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ វេទនាខន្ធ។បេ។ សញ្ញាខន្ធ។បេ។ វិញ្ញាណក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៥២] វេទនាខន្ធ។បេ។ សញ្ញាខន្ធ។បេ។ វិញ្ញាណក្ខន្ធ របស់បុគ្គលចូលកាន់និរោធ មានឬ។ អើ។ បុគ្គលចូលកាន់និរោធ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៥៣] រូបជីវិតិន្រ្ទិយ មិនមាទេឬ។ អើ។ ជីវិតិន្រ្ទិយ របស់ពួកអសញ្ញសត្វ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ជីវិតិន្រ្ទិយ របស់ពួកអសញ្ញសត្វ មានឬ។ អើ។ ប្រសិនបើ ជីវិតិន្រ្ទិយ របស់ពួកអសញ្ញសត្វ មាន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបជីវិតិន្រ្ទិយ មិនមានទេ។
ID: 637652668733086233
ទៅកាន់ទំព័រ៖