ព្រះត្រៃបិដក ភាគ ៨៥
[៨៥៩] សោតាបន្នបុគ្គល មិនសាបសូន្យចាកសោតាបត្តិផល ព្រោះហេតុនៃកម្មទេឬ។ អើ។ ព្រះអរហន្ត មិនសាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សកទាគាមិបុគ្គល។បេ។ អនាគាមិបុគ្គល មិនសាបសូន្យចាកអនាគាមិផល ព្រោះហេតុនៃកម្មទេឬ។ អើ។ ព្រះអរហន្ត មិនសាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៨៦០] ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មឬ។ អើ។ (សាបសូន្យ) ព្រោះហេតុនៃបាណាតិបាតកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (សាបសូន្យ) ព្រោះហេតុនៃអទិន្នាទានកម្ម។បេ។ ព្រោះហេតុនៃកាមេសុមិច្ឆាចារកម្ម ព្រោះហេតុនៃមុសាវាទកម្ម ព្រោះហេតុនៃបិសុណាវាចាកម្ម ព្រោះហេតុនៃផរុសវាចាកម្ម ព្រោះហេតុនៃសម្ផប្បលាបកម្ម ព្រោះហេតុនៃមាតុឃាតកកម្ម ព្រោះហេតុនៃបិតុឃាតកកម្ម ព្រោះហេតុនៃអរហន្តឃាតកកម្ម ព្រោះហេតុនៃរុហិរុប្បាទកម្ម ព្រោះហេតុនៃសង្ឃភេទកម្មឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ (សាបសូន្យ) ព្រោះហេតុនៃកម្ម ដូចម្តេច។
ID: 637652669469179313
ទៅកាន់ទំព័រ៖