ព្រះត្រៃបិដក ភាគ ៨៥
បើដូច្នោះមានតែបុគ្គលពោលបង្កាច់ព្រះអរហន្ត។ ព្រះអរហន្ត សាបសូន្យចាកព្រះអរហត្ត ព្រោះហេតុនៃកម្មគឺការពោលបង្កាច់ នូវព្រះអរហន្តឬ។ អើ។ បុគ្គលណាមួយ ពោលបង្កាច់ព្រះអរហន្ត បុគ្គលទាំងអស់នោះ ធ្វើឲ្យជាក់ច្បាស់ នូវព្រះអរហត្តបានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ កម្មហេតុកថា។
ចប់ អដ្ឋមវគ្គ។
ឧទ្ទាននៃអដ្ឋមវគ្គនោះគឺ
និយាយអំពីគតិ ៦ យ៉ាង ១ អន្តរាភព ១ កាមគុណ ៥ ជាកាមធាតុ ១ អាយតនៈ ៥ ជាកាម ១ ពួកធម៌មានរូប ជារូបធាតុ ១ ពួកធម៌មិនមានរូប ជាអរូបធាតុ ១ អត្តភាព ប្រកបដោយអាយតនៈ ៦ ក្នុងពួករូបធាតុ ១ រូប ក្នុងអរូប ១ រូប ជាកម្ម ១ រូបជីវិតិន្រ្ទិយ ១ (ព្រះអរហន្ត) សាបសូន្យ (ចាកព្រះអរហត្ត) ព្រោះហេតុនៃកម្ម ១។
ID: 637652669723397894
ទៅកាន់ទំព័រ៖