ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​លះបង់​ពួក​សញ្ញោជនៈ របស់​បុគ្គល​អ្នក​ឃើញ​នូវ​អានិសង្ស​ទេ។ បុគ្គល ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​របស់​មិន​ទៀង ឃើញ​អានិសង្ស ក្នុង​ព្រះនិព្វាន​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​របស់​មិន​ទៀង ឃើញ​អានិសង្ស ក្នុង​ព្រះនិព្វាន​ផង​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​ទុក្ខ។បេ។ ថា​ជា​រោគ។បេ។ ថា​ជា​របស់​ប្រែប្រួល​ជា​ធម្មតា​ផង ឃើញ​អានិសង្ស​ក្នុង​ព្រះនិព្វាន​ផង​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត នូវ​សង្ខារ​ទាំងឡាយ ថា​ជា​របស់​ប្រែប្រួល​ជា​ធម្មតា​ផង ឃើញ​អានិសង្ស​ក្នុង​ព្រះនិព្វាន​ផង​ឬ។ អើ។ ការប្រជុំ​ចុះ​នៃ​ផស្សៈ​ទាំងពីរ។បេ។ នៃ​ចិត្ត​ទាំងពីរ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។
 [៨៦២] បុគ្គល​មិន​គួរ​និយាយ​ថា ការ​លះបង់​ពួក​សញ្ញោជនៈ របស់​បុគ្គល​អ្នក​ឃើញ​នូវ​អានិសង្ស​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើ​ញរឿយៗ នូវ​សេចក្តី​សុខ ក្នុង​ព្រះនិព្វាន មាន​សេចក្តី​សំគាល់​ថា​ជា​សុខ
ថយ | ទំព័រទី ៣៦៨ | បន្ទាប់
ID: 637652670205272919
ទៅកាន់ទំព័រ៖