ព្រះត្រៃបិដក ភាគ ៨៥
ទទួលសេចក្តីសុខ ជឿស៊ប់ដោយចិត្ត ស្ទង់មើលដោយបញ្ញារឿយៗ ញឹកញាប់ មិនដាច់ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ ការលះបង់ពួកសញ្ញោជនៈ របស់បុគ្គលអ្នកឃើញនូវអានិសង្ស។
ចប់ អានិសំសកថា។
អមតារម្មណកថា
[៨៦៣] សញ្ញោជនៈ មានអមតៈជាអារម្មណ៍ឬ។ អើ។ (បើដូច្នោះ) អមតៈ (និព្វាន) ជាទីតាំងនៃសញ្ញោជនៈ ជាទីតាំងនៃគន្ថៈ ជាទីតាំងនៃឱឃៈ ជាទីតាំងនៃយោគៈ ជាទីតាំងនៃនីវរណៈ ដែលតណ្ហាស្ទាបអង្អែល ជាទីតាំងនៃឧបាទាន គួរដល់សេចក្តីសៅហ្មងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងអមតៈ មិនជាទីតាំងនៃសញ្ញោជនៈ មិនជាទីតាំងនៃគន្ថៈ។បេ។ មិនគួរដល់សេចក្តីសៅហ្មងទេឬ។ អើ។ ប្រសិនបើ អមតៈ មិនជាទីតាំងនៃសញ្ញោជនៈ។បេ។ មិនគួរដល់សេចក្តីសៅហ្មងទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សញ្ញោជនៈ មានអមតៈជាអារម្មណ៍ទេ។
[៨៦៤] រាគៈ ប្រារព្ធនូវអមតៈ ទើបកើតឡើងឬ។ អើ។ (បើដូច្នោះ) អមតៈ ជាទីតាំងនៃរាគៈ ជាទីតាំងនៃតម្រេក ជាទីតាំងនៃសេចក្តីប្រាថ្នា
ID: 637652670543866786
ទៅកាន់ទំព័រ៖